Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

Topics & Events

June 2, 2020

ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនមេកានិច (ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិ)ខ្នាតធំនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ / Opening Ceremony of Full-scale Mechanical Screen of the Project for Flood Protection and Drainage Improvement in Phnom Penh Capital City Phase 4

នាព្រឹកថ្ងៃអង្គារ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០ គម្រោងការពារទឹកជំនន់ ជំហានទី៤ បានបើកការដ្ឋានសម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនមេកានិចខ្នាតធំ (ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិ) ដោយមានការចូលរួមពីលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លេខាទីមួយនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទីភ្នាក់ងារចៃការ ក្រុមហ៊ុនប្រឹក្សាCTI និងក្រុមហ៊ុនម៉ៅការសំណង់TOA របស់គម្រោងផងដែរ។

ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិនេះគឺជាម៉ាស៊ីនបំពាក់ប្រព័ន្ធមេកានិចស្វ័យប្រវត្តិដែលអាចជួយប្រមូលសំរាមនៅមុខប្រឡាយលូនៅស្ថានីយ៍បូមទឹកចំនួន៤ ដែលបានសាងសង់នៅក្នុងគម្រោងការពារទឹកជំនន់ ដំណាក់កាលទី២ ។

មុនពេលតម្លើងម៉ាស៊ីននេះ គេតម្រូវឱ្យមនុស្សជ្រមុជទឹកចូលក្នុងរណ្តៅដើម្បីយកសម្រាមចេញពីមុខចម្រឹងដែកស្ទាក់សម្រាម។ ដោយឡែក ចំពោះម៉ាស៊ីនមេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយឧបករណ៍មេកានិចផងដែរ។ លើសពីនេះ ម៉ាស៊ីនថ្មីនេះនឹងចូលរួមចំណែកក្នុងការ រក្សាប្រព័ន្ធលូនៅក្នុងទីក្រុងឲ្យមានភាពល្អប្រសើរ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិការ ព្រមទាំងការពារបរិស្ថានទឹក ដោយការលុបបំបាត់សំរាមចេញពីប្រព័ន្ធលូ។

អត្ថបទ៖ ផ្នែកទឹក និងបរិស្ថាន/ចៃកា


On Tuesday 2, June 2020, Phnom Penh Department of Public Works and Transport, Embassy of Japan, JICA, CTI Consultant Company and TOA Contractor Company commenced the Full-scale Mechanical Screen of the Project for Flood Protection and Drainage Improvement in Phnom Penh Capital City Phase 4.

The mechanical screen is an automatic mechanical drilling system that helps to collect garbage in front of the drainage pipes at 4 pumping stations constructed in JICA Flood Project Phase 2.

Before installation of the mechanical screen, people were required to dive into the pit in order to remove the trapped garbage while this new screen will be able to eliminate the garbage automatically, and transfer the removed garbage by mechanical equipment. In addition, the new mechanical screen will contribute to the well-maintained city drainage, safer labor condition, and as well as clean water environment by eliminating the garbage from wastewater.

Credited: Water/Environment, JICA

PhotoMechanical Screen Pit (Psar Kandal)

PhotoOpening speech by First Secretary of EoJ Cambodia and Director of Phnom Penh DPWT


PhotoOperation Control Panel

PhotoActivation of Mechanical Screen


PhotoGarbage collected from screen pit

PAGE TOP

Copyright © Japan International Cooperation Agency