Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

29/06/2020

កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងលើគម្រោងអាហារូបករណ៍ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស (JDS) ក្នុងទំហំទឹកប្រាក់ចំនួនប្រមាណ ៣៤៨ លានយ៉េន (ប្រមាណជា ៣,២៣ លានដុល្លារអាមេរិក)

នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាដោយជោគជ័យលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោងអាហារូបករណ៍ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស (JDS) "Project for Human Resource Development Scholarship (JDS)" ដែលមានទឹកប្រាក់សរុបចំនួន ៣៤៨ លានយ៉េន (ប្រមាណជា ៣,២៣ លានដុល្លារអាមេរិក) ។

គម្រោងនេះមានគោលបំណងដោះស្រាយនូវរាល់បញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយគាំទ្រដល់មន្រ្តីរដ្ឋាភិបាលវ័យក្មេងដែលរំពឹងថានឹងក្លាយជាអ្នកដឹកនាំក្នុងប្រទេសកម្ពុជា ដោយទទួលបានសញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតពីគ្រឹះស្ថានឧត្តមសិក្សានៅប្រទេសជប៉ុន។

ប្រភព: ធឿន វង់ឌី ផ្នែកអភិវឌ្ឍន៍សង្គម ចៃកា

Photo

PAGE TOP

Copyright © Japan International Cooperation Agency