ប្រទេសកម្ពុជា

/khmer/overseas/cambodia/__icsFiles/afieldfile/2023/04/20/Cambodiab.jpg

ប្រទេសកម្ពុជា

Cambodia

ដោយមានអត្រាកំណើនផលិតផលក្នុងស្រុកសរុបប្រមាណ ៧% ក្នុងមួយឆ្នាំ ប្រទេសកម្ពុជាបានក្លាយជាប្រទេស​ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅ ខែកក្កដា ឆ្នាំ២០១៦។ នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនជាច្រើនកំពុងតែពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។ ជំនួយរបស់ JICA រួមមាន "ការពង្រឹងបណ្តាញភ័ស្តុភារកម្មទាំងផ្នែករឹងនិងផ្នែកទន់ ដូចជាផ្លូវថ្នល់ កំពង់ផែ នីតិវិធីគយនៅច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងការគាំទ្រលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឧស្សាហកម្ម" បានកំពុងចូលរួមចំណែកដល់សកម្មភាពរបស់វិស័យឯកជន។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាក៏កំពុងប្រឈមមុខទៅនឹងបញ្ហាប្រឈមថ្មីៗមួយចំនួនផងដែរ ដូចជា ភាពខុសគ្នារវាងទីក្រុងនិងជនបទ និងការពង្រឹងនគរូបនីយកម្មក្នុងរាជធានីភ្នំពេញ។ ការពង្រឹងបន្ថែមហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ JICAកំពុងផ្តោតការគាំទ្ររបស់ខ្លួនលើការអភិវឌ្ឍវិស័យឧស្សាហកម្មតាមរយៈការលើកកម្ពស់វិស័យកសិកម្ម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់គុណភាពជីវិតរស់ឲ្យនៅកាន់តែប្រសើរតាមរយៈការថែទាំសុខភាព ការផ្គត់ផ្គង់ទឹកស្អាត ការអភិវឌ្ឍប្រព័ន្ធប្រឡាយ-លូ​ និងការលើកកម្ពស់សង្គមរស់នៅប្រកបដោយចីរភាពតាមរយៈការពង្រឹងអភិបាលកិច្ចនិងកំណែទម្រង់ប្រព័ន្ធច្បាប់។