Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

30/06/2020

ការសិក្សាស្រាវជ្រាវផ្អែកលើការពិសោធន៍ (LBE) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគាំទ្រដោយគម្រោងពង្រឹងការអប់រំ និងស្រាវជ្រាវវិស្វកម្មសម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា

LBE ក្រោមការគាំទ្ររបស់គម្រោងចៃកា ដែលបានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ។ ចាប់តាំងពីពេលនោះមក មានការកត់សម្គាល់ឃើញថា សមត្ថភាពស្រាវជ្រាវនៅសាលាតិចណូមានការរីកចម្រើន ហើយសាកលវិទ្យាល័យនៅបណ្តាលខេត្តចំនួនពីរ រួមមានសាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបាត់ដំបង ក៏បានរីកចម្រើនផងដែរ ដោយមានការចូលរួមក្នុងគម្រោង LBE នៅសាលាតិចណូ ។

ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ និស្សិតដែលបានចូលរួមក្នុងគម្រោង LBE បានបង្កើនជំនាញក្នុងការធ្វើបទបង្ហាញបានយ៉ាងល្អ ជំនាញក្នុងការវិភាគ និងជំនាញទំនាក់ទំនង ។ល។

កាលពីដើមខែមិថុនា គម្រោងបានរៀបចំធ្វើបទបង្ហាញរបាយការណ៍ តាមរយៈកម្មវិធី MS Teams ។ មានសមាជិគស្រាវជ្រាវ៩ក្រុមដែលបានទទួលថវិការគាំទ្រពីគម្រោង LBE (ជំនាន់ទី១) បានធ្វើបទបង្ហាញអំពីសមទ្ធផលដែលសម្រេចបាន និងបទពិសោធន៍របស់ពួកគាត់។ សមាជិកចូលរួមមានប្រមាណជា៦០នាក់រួមមាន អគ្គនាយកសាលាតិចណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបាត់ដំបង និងសាស្រ្តាចរ្យជប៉ុន បានផ្តល់នូវមតិយោបល់ដើម្បីធ្វើឲ្យមានភាពល្អប្រសើរឡើងដើម្បីបោះជំហានបន្ទាប់ទៀតនាពេលខាងមុខ។ នេះបញ្ជាក់ឲ្យឃើញថាទោះបីជាគម្រោងទទួលរងនូវផលប៉ះដោយវិរុសកូវីត១៩ក៏ដោយ សមាជិកទាំងអស់នៅតែខិតខំព្យាយាមយ៉ាងសកម្មដើម្បីបន្តអនុវត្តសកម្មភាពគម្រោង។

Photo


Photo

PAGE TOP

Copyright © Japan International Cooperation Agency