Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

17/07/2020

ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការទិញ-លក់ ផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃ និងចុះអនុសារណៈយោគយល់រវាងវិស័យសាធារណៈ-ឯកជន ដៃគូរអភិវឌ្ឍន៍ និងអ្នកផលិត

ក្នុងក្របខ័ណ្ឌនៃការអង្កេតដែលគាំទ្រដល់ការធ្វើអាជីវកម្មស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព JICA ផ្តល់ការគ្រាំទ្រដល់ ក្រុមហ៊ុន Top Planning Japan Co.,Ltd (TPJ) ដើម្បីសិក្សារលើអាជីវកម្មជាមួយផ្នែកឯកជនក្នុងគោលបំណងបង្កើតនូវខ្សែរច្រវ៉ាក់តម្លៃ និងធានានូវការន្ថែមតម្លៃលើគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជាដោយមានកិច្ចសហប្រតិបត្រិការយ៉ាងជិតស្និទ្ធជាមួយនឹងនាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រុមហ៊ុន TPJ មានជំនាញខាងសុវត្ថិភាពចំណីអាហារ និងការធានាគុណភាព ក៏ដូចជាមានគម្រោងរៀបចំបច្ចេកទេសស្តង់ដាកែច្នៃដើម្បីធ្វើឲ្យគុណភាពគ្រាប់ស្វាយចន្ទីរបស់កម្ពុជាកាន់តែប្រសើឡើង។

អ្នកស្រី អុីន ឡៃហួត ដែលជាដៃគូក្នុងស្រុកមួយរបស់ក្រុមហ៊ុន TPJ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មជាមួយ សហករណ៍សរីរាងខ្មែរ (Khmer Organic Cooperative) ជាមួយនឹងការចុះអនុសារណនៃការយោគយល់គ្នារវាង នាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គរការក្រៅរដ្ឋាភិបាល ដែលនេះគឺជាលទ្ធផលគួរឲ្យកត់សម្គាល់មួយនៅកំឡុងពេលសិក្សាដោយក្រុមហ៊ុន TPJ ។ ពិធីថ្ងៃនេះ និងសកម្មភាពការងាររបស់ ក្រុមហ៊ុន TPJ គឺជាជំហានដ៏មានសារសំខាន់ និងជាគំរូដ៏ល្អក្នងការធ្វើឲ្យកាន់តែប្រសើឡើងនូវខ្សែរច្រវ៉ាក់តម្លៃគ្រាប់ស្វាយចន្ទីររបស់ខ្មែរស្របនឹងគោលនយោបាយអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមអភិក្រមភាពជាដៃគូរវាងវិស័យសាធារណ-ឯកជន-អ្នកផលិត។

អត្ថបទ៖ យ៉ោក សេងអាន ផ្នែកកសិកម្ម និងអភិវឌ្ឍជនបទ ចៃកា

Photo

Photo


Photo

Photo

Photo

PAGE TOP

Copyright © Japan International Cooperation Agency