សូមអបអរសាទរចំពោះបេក្ខជនចំនួន ៥ រូបដែលបានជាប់ជាស្ថាពរនៃកម្មវិធី SDGs Global Leader ឆ្នាំ២០២០

2020.06.23

បេក្ខជនចំនួន៥រូបដែលបានជាប់ជាស្ថាពរក្នុងកម្មវិធី SDGs Global Leader Program នឹងធ្វើដំណើរទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន ។ កម្មវិធីអ្នកដឹកនាំសាកល SDGs នេះត្រូវបានរៀបចំឡើងសម្រាប់អ្នកដឹកនាំអនាគតនៃប្រទេសជាដៃគូនៅអាស៊ីប៉ាស៊ីហ្វិក អាមេរិកឡាទីន និងអាហ្វ្រិក ដើម្បីសិក្សានៅសាលាបញ្ចប់ការសិក្សាក្នុងប្រទេសជប៉ុន។ គិតត្រឹមថ្ងៃនេះ មានបេក្ខជនជាង ១០០នាក់កំពុងបន្តការសិក្សាក្រោមកម្មវិធីនេះ។

កម្មវិធីនេះមានគោលបំណងជម្រុញអ្នកដឹកនាំដែលអាចផ្តួចផ្តើមការធ្វើការសម្រេចចិត្តបានត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាសំខាន់ៗក្នុងការអភិវឌ្ឍវិស័យផ្សេងៗ។

ប្រភព៖ ផ្នែកផែនការ និងបណ្តុះបណ្តាល ចៃកា

Photo

Photo

Photo

Photo

Photo

\SNSでシェア!/(現地語)

  • X (Twitter)
  • linkedIn
トピックス一覧(現地語)