Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

02/04/2019

ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គត់ទឹកស្អាតខេត្តកំពត

នាព្រឹកថ្ងៃអង្គារ៏ ទី០២ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតថ្មី ត្រូវបានសាងសង់ឡើងតាមរយៈគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតអនុវត្តន៏ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ ២.៩៨៥ លានយ៉េន ប្រហែល ២៧ លានដុល្លារអាមេរិក ដែលក្នុងនោះរួមមានការងារសាងសង់ ការផ្គត់ផ្គង់សម្ភារៈបរិក្ខារ និងជំនួយបច្ចេកទេស។ ការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ និងបានបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

គម្រោងនេះបានជួយពង្រីកប្រព័ន្ធផ្គត់ផ្គង់ និងសេវាចែកចាយទឹកស្អាតក្នុងក្រុងកំពតឲ្យកើនឡើងពី៤៧%ក្នុងឆ្នាំ២០១៣ ដល់៩២%ក្នុងឆ្នាំ២០២១ ដែលមានប្រជាជនប្រមាណ ៥៥,៨៧៤នាក់ ទទួលបានទឹកស្អាតប្រើប្រាស់។

Photo

Photo


Photo

Photo


Photo

Photo

PAGE TOP

Copyright © Japan International Cooperation Agency