Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

26/04/2019

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មីចំនួន ៨ខ្នង (១៥៧បន្ទប់) ក្នុងរាជធានីភ្នំពេញ

នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារសិក្សាថ្មី ចំនួន៨ខ្នង (១៥៧បន្ទប់)។

អាគារសិក្សាថ្មីចំនួន ៨ខ្នង (១៥៧បន្ទប់) នៃអនុវិទ្យាល័យ ចំរើនផល ហ៊ុន សែនបុរី១០០ខ្នង ឬស្សីកែវ ព្រែកលាប អូរបែកក្អម ទឹកល្អក់ ជម្ពូវ័ន្ត និង ហ៊ុន សែនពោធិចិនតុង នៅរាជធានីភ្នំពេញ បានសាងសង់ឡើងក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ ៨៥១ លានយ៉េន (ប្រហែល ៧,៧ លានដុល្លារអាមេរិក) ដែលក្នុងនោះរួមមានការងារសាងសង់ និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារ។ តាមការរំពឹងទុក សិស្សានុសិស្សប្រមាណ ៧,១០០នាក់ ក្នុងមួយឆ្នាំ នឹងអាចប្រើប្រាស់អាគារសិក្សាថ្មីនេះ។

Photo

Photo


Photo

Photo


Photo

Photo


Photo

Photo


Photo

PAGE TOP

Copyright © Japan International Cooperation Agency