Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

06/05/2019

របាយការណ៍និស្សិតថ្នាក់បណ្ឌិតផ្នែកវិស្វកម្ម

នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យ JICA ប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីរបាយការណ៍សម្រាប់និស្សិតបណ្ឌិតផ្នែកវិស្វកម្មចំនួន ៣នាក់ ដែលទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកវិស្វកម្មនៅប្រទេសជប៉ុន តាមរយៈគម្រោងអភិវឌ្ឍបណ្តាញអប់រំផ្នែកវិស្វកម្មក្នុងតំបន់អាស៊ីអាគ្នេយ៏និងបណ្តាញសាលកវិទ្យាល័យអាស៊ាន (គម្រោង AUN/SEED-NET) ក្នុងគោលបំណងចែករំលែកអំពីជីវិតសិក្សានិងបទពិសោធន៏រស់នៅប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ ពួគគាត់បានបង្ហាញនូវភាពសប្បាយរីករាយ និងមោទនភាពចំពោះភាពជោគជ័យនិងសមទ្ធិផលដែលទទួលបាន។ ជាពិសេស ពួកគាត់បានប្តេជ្ញាចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពស្រាវជ្រាវផ្នែកវិស្វកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តាមរយៈមធ្យោបាយផ្សេងៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាប្រកបដោយនិរន្តរភាព។

គម្រោង AUN/SEED-NET បានចាប់ផ្តើមនៅឆ្នាំ២០០៣ ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលជប៉ុន JICA សាកលវិទ្យាល័យសមាជិក និងរដ្ឋសមាជិក ក្នុងគោលដៅពង្រឹងការអប់រំនិងសមត្ថភាពស្រាវជ្រាវនៅតាមគ្រិះស្ថានឧត្តមសិស្សាឈានមុខសម្រាប់ជំនាញវិស្វកម្មក្នុងតំបន់ ដោយមានកិច្ចសហការនិងសាមគ្គីរវាងគ្រិះស្ថានអប់រំនិងវិស័យឧស្សាហកម្មក្នុងប្រទេសអាស៊ាននិងជប៉ុន។ គិតត្រឹមខែឧសភា ឆ្នាំ២០១៩ មាននិស្សិតកម្ពុជាប្រហែល ២២២នាក់ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតផ្នែកវិស្វកម្មនៅប្រទេសជប៉ុន។

Photo

Photo


Photo

Photo


Photo

Photo


Photo

Photo


Photo

PAGE TOP

Copyright © Japan International Cooperation Agency