Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

07/05/2019

ពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

វិទ្យាស្ថានគរុកោសល្យនេះនឹងត្រូវបានសាងសង់ឡើងដោយគម្រោងហិរញ្ញប្បទានឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន ដែលក្នុងនោះរួមមានការងារសាងសង់(អាគារសិក្សា អាគាររដ្ឋបាល អាគារបន្ទប់ពិសោធន៍វិទ្យាសាស្ត្រនិងសិល្បៈ អាគារបណ្ណាល័យ អាគារប្រជុំធំ) និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារពិសោធន៍។ ហើយការសាងសង់នេះនឹងបញ្ចប់ជាស្ថាពរក្នុងខែតុលា ឆ្នាំ២០២០។

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នឹងមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំគ្រូបង្រៀនកំរិតបរិញ្ញាប័ត្រ(១២+៤) ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាការបណ្តុះបណ្តាលវិក្រឹតការនានានៅប្រទេសកម្ពុជា។ យើងសង្ឃឹមយ៉ាងមុតមាំថា គរុសិស្ស-និស្សិតដែលបានបញ្ចាប់ការសិក្សា នឹងចូលរួមចំណែកយ៉ាងធំធេងដើម្បីលើកកម្ពស់គុណភាពការអប់រំចំណេះទូទៅនាពេលអនាគត។

Photo

PAGE TOP

Copyright © Japan International Cooperation Agency