Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

17/05/2019

ជីវិតជំនាញការរបស់ JICA ក្នុងប្រទេសកម្ពុជា

លោក MATSUO Takamitsu ប្រធានទីប្រឹក្សាគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង ដែលទើបបញ្ចប់អាណត្តិការងារនាពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩នេះ បានចំណាយពេល ២ឆ្នាំ និង១១ខែ បម្រើការងារក្នុងប្រទេសកម្ពុជា។ តួនាទីរបស់លោកគឺ រៀបចំបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសម្រាប់ប្រជាជនរស់នៅតាមអាងស្ទឹងដើម្បីឲ្យពួកគាត់ប្រើប្រាស់ទឹកដោយស្មើភាព និងមានប្រសិទ្ធិភាព។ លោកបានបំពេញការងារជាមួយមន្ត្រីនៃក្រសួងធនធានទឹកនិងឧតុនិយម ហើយលោកបានសង្កេតឃើញថា "វាមានការលំបាកសម្រាប់មន្ត្រីក្នុងការស្វែងយល់អំពីអ្វីដែលគម្រោងបានធ្វើនៅដំណាក់កាលដំបូង ប៉ុន្តែពួកគាត់បានយល់អំពីសារៈសំខាន់របស់គណៈកម្មាធិការគ្រប់គ្រងអាងស្ទឹង តាមរយៈការធ្វើការងារដោយផ្ទាល់ជាមួយជំនាញការជប៉ុនជាច្រើនរូប។" លោកគិតថា គណៈកម្មាធិការគ្រប់គ្រងអាងស្ទឹង គឺជាទស្សនៈថ្មីមួយក្នុងប្រទេសកម្ពុជា។

ដោយមានកិច្ចសហការជាមួយការិយាល័យ JICA ប្រចាំនៅកម្ពុជា វីដេអូអប់រំខ្លីមួយត្រូវបានបង្កើតឡើងដែលអាចមើលបានតាមរយៈ
https://www.youtube.com/watch?v=5ytbNzKENPM (តំណភ្ជាប់ខាងក្រៅ)

អំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកបានចំណាយពេលក្នុងការបំពេញការងារ និងសិក្សាស្វែងយល់អំពីវប្បធម៌និងជីវិតរស់នៅរបស់ប្រជាជនខ្មែរ និងភ្លក់រសជាតិម្ហូបខ្មែរ ហើយម្ហូបដែលលោកចូលចិត្តជាងគេគឺ "ឡុកឡាក់សាច់គោ"។

Photo

Photo


Photo

Photo


Photo

Photo


Photo

Photo


Photo

PAGE TOP

Copyright © Japan International Cooperation Agency