Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

28/05/2019

លោក SATO Chikara ជំនាញការរបស់ JICA ក្នុងប្រទេសកម្ពុជា

លោក SATO Chikara ប្រធានទីប្រឹក្សាគម្រោងបង្កើតសហគមន៏កសិកម្មគំរូដែលតម្រង់ទិសដៅទៅលើការធ្វើជំនួញ បានមកបំពេញការងារក្នុងប្រទេសកម្ពុជាកាលពីខែឧសភា ឆ្នាំ២០១៧ ក្នុងគោលបំណងបង្កើនការគាំទ្រលើដំណើរការគ្រប់គ្រងរបស់សហគមន៏កសិកម្មចំនួន១៨០ ដែលត្រូវបានបង្កើតឡើងដោយគម្រោងដែលមានរយៈពេល៥ឆ្នាំ ក្នុងខេត្តគោលដៅចំនួន៤ រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ និងស្វាយរៀង។ សហគមន៏កសិកម្មចំនួន១០ ត្រូវបានជ្រើសរើសធ្វើជាសហគមន៏កសិកម្មគំរូសាកល្បងដើម្បីអនុវត្តន៏ផែនការជំនួញរបស់ពួកគេដែលត្រូវបានគាំទ្រដោយគម្រោងមួយនេះ ហើយសហគមន៏កសិកម្មគំរូសាកល្បងមួយចំនួនក៏ទទួលបានពានរង្វាន់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ។ ជាលទ្ធផល ការអនុវត្តន៏គម្រោងនេះគឺបានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ជីវភាពនិងចំណូលរបស់កសិករក្នុងប្រទេសកម្ពុជា។

លោកគិតថា សហគមន៏កសិកម្មស្តង់ដា ដែលត្រូវបានបង្កើតឡើងដោយគម្រោងគួរត្រូវបានពង្រីកទូទាំងប្រទេស សម្រាប់ការអភិវឌ្ឍផ្នែកម៉ាក្រូសេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ធនធានមនុស្សក្នុងវិស័យនេះចាំបាច់ត្រូវពង្រឹងបន្ថែម ហើយសៀវភៅគោលការណ៏ណែនាំផ្សេងៗដែលបានរៀបចំដោយគម្រោងគួរត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ជួយគំាទ្រដល់សហគមន៏កសិកម្មផ្សេងទៀតក្នុងប្រទេសកម្ពុជានាពេលអនាគត។

លោក SATO Chikara បានបង្កើតទំនាក់ទំនងនិងបណ្តាញការងារយ៉ាងល្អជាមួយមន្ត្រី សមាជិកសហគមន៏កសិកម្ម និងកសិករកម្ពុជា។

Photo

Photo


Photo

Photo


Photo

Photo


Photo

Photo

PAGE TOP

Copyright © Japan International Cooperation Agency