Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

04/10/2019

អត្តបទរបស់បុគ្គលិកហ្វឹកហ្វឺនការងារ (ការរួមដំណើរជាមួយជំនាញការ JICA សម្រាប់ការត្រួតពិនិត្យអាជីវករផលិតទឹកស្អាត)

សូមជម្រាបសួរ!

នាងខ្ញុំឈ្មោះ យូកុ អាសាកាវ៉ា កំពុងហ្វឹកហ្វឺនការងារនៅការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា។

នាងខ្ញុំសូមរៀបរាប់អំពីសកម្មភាពខ្លះៗរបស់ JICA ប្រចាំនៅកម្ពុជា ក្នុងនាមជាបុគ្គលិកថ្មីម្នាក់ដែលនឹងត្រូវបញ្ចប់បេសកកម្មនៅចុងខែតុលាខាងមុខនេះ។

***

នាដើមខែកញ្ញា នាងខ្ញុំបានចូលរួមការងារជាមួយ "គម្រោងពង្រឹងសមត្ថភាពរដ្ឋបាលលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនក្នុងប្រទេសកម្ពុជា" រយៈពេលមួយសប្តាហ៍ ហើយបានរួមដំណើរជាមួយជំនាញការ JICA មកពីទីក្រុងគីតាឃ្យូហ្សូ (Kita-Kyushu) ដើម្បីវាយតំលៃលើការផលិតទឹកស្អាតឯកជននៅក្នុងខេត្តសៀមរាប។

អាជីវករផលិតទឹកស្អាតឯកជនស្ទើរតែទាំងអស់ក្នុងប្រទេសកម្ពុជាគឺមានទ្រង់ទ្រាយតូច និងភាគច្រើនគឺជាអាជីវកម្មលក្ខណៈគ្រួសារ ហើយពួកគាត់អាចប្រឈមនឹងបញ្ហាបច្ចេកទេសក្នុងការប្រតិបត្តិអាជីវកម្មរបស់ខ្លួន។

ជំនាញការបានត្រួតពិនិត្យបច្ចេកទេសនៃការតម្លើងរោងចក្រប្រតិកម្មទឹកស្អាត ធ្វើតេស្តគុណភាពទឹក និងសម្ពាធទឹក នៅទីតាំងផលិតផ្ទាល់។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យ ជំនាញការបានផ្តល់ជាអានុសាសន៍ក្នុងការធ្វើឲ្យប្រសើរឡើងចំពោះប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។

ទឹក ដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ជីវិតមនុស្ស។ ដូច្នេះដើម្បីធានាឲ្យបាននូវគុណភាពទឹក JICA បានកំពុងធ្វើការអភិវឌ្ឍសមត្ថភាពមន្ត្រីនៃអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

***

នាឱកាសក្រោយ នាងខ្ញុំនឹងជម្រាបជូនអំពីសកម្មភាពរបស់អ្នកស្ម័គ្រចិត្ត JICA ដែលកំពុងបំពេញការងារនៅខេត្តកំពង់ធំ៕

Photo

Photo


Photo

PAGE TOP

Copyright © Japan International Cooperation Agency