Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

04/11/2019

សកម្មភាពនិងចំណាប់អារម្មណ៍របស់ជំនាញការ JICA ក្នុងប្រទេសកម្ពុជា

លោកសាស្ត្រាចារ្យ តាកាយ៉ូស៊ី ស៊ីអូតា គឺជាជំនាញការរយៈពេលខ្លី "គម្រោងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីឆ្លើយតបទៅនឹងតម្រូវការវិស័យឧស្សាហកម្ម" ដែលលោកបាន បម្រើការងារនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបហុបច្ចេកទេស ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាអេឡិចត្រូនិច នៅប្រទេសជប៉ុន។

លោកសាស្ត្រាចារ្យ ស៊ីអូតា បានបណ្តុះបណ្តាលនិងចែករំលែកជំនាញលើការរៀបនិងដំឡើង សៀឃ្វីអេឡិចត្រូនិច ដល់គ្រូបង្គោលនិងមន្ត្រីដៃគូរគម្រោងនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ក្នុងគោលបំណងពង្រឹងចំណេះដឹងនិងជំនាញ។

លោកសាស្ត្រាចារ្យ ស៊ីអូតា មានប្រសាសន៍ថា៖ ខ្ញុំពេញចិត្តក្នុងការស្នាក់នៅប្រទេសកម្ពុជា ហើយវាខុសពីអ្វីដែលខ្ញុំបានគិតមុនពេលខ្ញុំចាកចេញពីប្រទេសជប៉ុនមកកម្ពុជា។ ប្រជាជនកម្ពុជាមានចិត្តល្អ ហើយម្ហូបខ្មែរមានរស់ជាតិឆ្ញាញ់។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញប្រជាជនកម្ពុជាបានកំពុងប្រើប្រាស់កម្មវិធីជាច្រើនប្រភេទសម្រាប់ហៅរឺម៉កកង់បី តាមទូរស័ព្ទដៃស្មាតហ្វូន។ កម្ពុជាជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍ ព្រោះកម្ពុជាបានរក្សាវប្បធម៌របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនមានដូចជាវត្តអារ៉ាមនិងព្រះបរមរាជវាំងជាដើម។

សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ក្នុងការរៀនសូត្រ និងមានសមត្ថភាពខ្ពស់ដោយបានផ្សារភ្ជាប់ទៅនឹងអ្វីដែលពួកគាត់ចេះ ជាមួយនឹងអ្វីដែលពួកគាត់អាចធ្វើបាន ដើម្បីពង្រឹងចំណេះដឹងរបស់ពួកគាត់ឲ្យកាន់តែស៊ីជម្រៅ ហើយវាបានជម្រុញឲ្យពួកគាត់អាចរកឃើញបញ្ហានិងដោះស្រាយផ្សេងៗផ្អែកតាមជំនាញរបស់ពួកគាត់។ ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ប្រសិនបើពួកគាត់អាចបង្កើនជំនាញបន្ថែមតាមរយៈការបណ្តុះបណ្តាលរបស់ខ្ញុំ៕

Photo

Photo

PAGE TOP

Copyright © Japan International Cooperation Agency