Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

07/11/2019

គម្រោងពង្រឹងការថែទាំបន្តផ្តោតលើការថែទាំអំឡុងពេលសំរាល និងការថែទាំទារកទើបកើត (IINeoC Prject) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការថែទាំក្រោយសម្រាល

តាមរយៈ គម្រោងពង្រឹងការថែទាំបន្តផ្តោតលើការថែទាំអំឡុងពេលសំរាលនិងការថែទាំទារកទើបកើត ក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិគាំពារមាតានិងទារក បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការថែទាំក្រោយសំរាល កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា។ ឆ្មបនៃមជ្ឍមណ្ឌលជាតិគាំពារមាតា និងទារកចំនួន ១២នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលនេះ ដើម្បីសិក្សាស្វែងយល់អំពីវិធីបង្រៀនក្នុងការប្រើប្រាស់ "តារាងវាយតម្លៃបឋម*" សម្រាប់ស្ត្រីដែលមកសម្រាលកូននៅមណ្ឌលសុខភាព។

លោកសាស្រ្តាចារ គំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា បានគាំទ្រយ៉ាងខ្លាំងក្នុងការបង្កើតតារាងវាយតម្លៃបឋម ហើយលោកក៏បានចូលរួមនិងផ្តល់ដំបូន្មានបច្ចេកទេសដល់វគ្គបណ្តុះបណ្តាលនេះគ្រប់ដំណាក់កាលផងដែរ។

ជំហ៊ានបន្ទាប់ គម្រោង និងសិក្ខាកាមនៃមជ្ឍមណ្ឌលជាតិគាំពារមាតានិងទារក នឹងរៀបចំសិក្ខាសាលាតម្រង់ទិសសម្រាប់ឆ្មបនៅថ្នាក់ខេត្តនិងស្រុកប្រតិបត្តិ ដើម្បីចាប់ផ្តើមបណ្តុះបណ្តាលអំពីតារាងវាយតម្លៃបឋមនេះ ដល់ឆ្មបដែលកំពុងបម្រើការនៅមណ្ឌលសុខភាពនៅតាមបណ្តារខេត្តគោលដៅ (កំពុងចាម និងស្វាយរៀង)។ យើងសង្ឃឹមថា ការបណ្តុះបណ្តាលនេះនឹងរួមចំណែកធ្វើឲ្យប្រសើរឡើងនូវគុណភាពថែទាំនៅថ្នាក់មណ្ឌលសុខភាព។

*គម្រោងបានបង្កើត "តារាងវាយតម្លៃបឋម" ដើម្បីធ្វើឲ្យឆ្មបនៅមណ្ឌលសុខភាពអាចផ្តល់ការថែទាំផ្អែកលើភស្តុតាងសម្រាប់ស្ត្រីមានផ្ទៃពោះនិងក្រុមគ្រួសាររបស់ពួកគាត់។

Photo

Photo


Photo

Photo


Photo

Photo


Photo

Photo


Photo

PAGE TOP

Copyright © Japan International Cooperation Agency