Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

07/11/2019

ពិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៧ ឆ្នាំ២០១៩ "គម្រោងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីឆ្លើយតបទៅនឹងតម្រូវការវិស័យឧស្សាហកម្ម"

ពិធីប្រគួតប្រជែងជំនាញថ្នាក់ជាតិលើកទី៧ ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែវិឆ្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមសហការពីជំនាញការ JICA និងបណ្តារក្រុមហ៊ុនឯកជនជាច្រើន។ មានបេក្ខជនចំនួន ៥០នាក់ បានចូលរួមប្រកួតប្រជែង ក្នុងនោះមានបេក្ខនារីចំនួន ៧នាក់។ ពីធីប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពក្នុងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជន និងធ្វើការជ្រើសរើសបេក្ខជនដែលមានសមត្ថភាពឆ្នើមដើម្បីចូលរួមពិធីប្រកួតប្រជែងជំនាញក្នុងតំបន់អាស៊ាននៅប្រទេសសិង្ហបុរីនាខែកកដ្តា ឆ្នាំ២០២០ ខាងមុខ។ ការប្រកួតប្រជែងនេះបែងចែកជា ៨ជំនាញ រួមមានដូចជា ជំនាញរចនាក្រាហ្វិក ជំនាញរៀបឥដ្ឋ ជំនាញរៀបការ៉ូ ជំនាញរចនាគេហទំព័រ ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរៈកិច្ច ជំនាញផ្សា ជំនាញតបណ្តាញអគ្គីសនី និងជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរួចមក គុណភាពនិងល្បឿនការងាររបស់ក្រុមនិមួយៗមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ យើងខ្ញុំសង្ឃឹមថា ពិធីនេះនឹងដំណើរការទៅយ៉ាងរលូន៕

Photo


Photo

Photo


Photo

Photo


Photo

Photo


Photo

Photo


Photo

PAGE TOP

Copyright © Japan International Cooperation Agency