Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

18/11/2019

មន្ត្រីសុខាភិបាលវ័យក្មេងកម្ពុជាចំនួន ១១ នាក់ នឹងចេញដំណើរទៅចូលរួម "វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងនិងប្រតិបតិ្តការសុខភាពសហគមន៍" នៅប្រទេសជប៉ុន

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីសុខាភិបាលវ័យក្មេងកម្ពុជាសរុបចំនួន ១១ នាក់ នៃក្រសួងសុខាភិបាល បានចូលរួមកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរសម្រាប់ "វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងនិងប្រតិបតិ្តការសុខភាពសហគមន៍" ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសជប៉ុន ស្ថិតក្រោមកម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងឆ្នាំសារពើពន្ធ២០១៩ របស់JICA។ តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ សិក្ខាកាមនឹង ១)ទទួលបានចំណេះដឹងមូលដ្ឋានអំពីប្រព័ន្ធផ្តល់សេវាសុខភាពសហគមន៍ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗរបស់ស្ថានប័នវេជ្ជសាស្រ្តនៅក្នុងប្រទេសជប៉ុន និង ២)សិក្សាស្វែងយល់ពីបទពិសោធន៏របស់ប្រទេសជប៉ុន សង្គមជប៉ុន ។ល។ ដោយធ្វើការចុះកម្មសិក្សា និងពិភាក្សាផ្លាស់ប្តូយោបល់ផ្ទាល់ជាមួយអ្នកពាក់ព័ន្ធផ្សេងៗក្នុងវិស័យនេះនៅប្រទេសជប៉ុន។

ប្រទេសកម្ពុជាបានចូលរួមកម្មវិធីបណ្តុះបណ្តាលនេះនៅឆ្នាំ១៩៩៥ ដែលរហូតមកដល់ពេលបច្ចុប្បន្ន មានមន្ត្រីវ័យក្មេងកម្ពុជាជាង ១,០០០នាក់ បានទៅចូលរួមកម្មវិធីវគ្គបណ្តុះបណ្តាលនេះលើវិស័យផ្សេងៗក្នុងប្រទេសជប៉ុន។

Photo

Photo


Photo

Photo


Photo

Photo

PAGE TOP

Copyright © Japan International Cooperation Agency