Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

02/12/2019

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច្រកម្ពុជា ប្រោសព្រះរាជទានគ្រឿងឥស្សរិយយសដល់មន្ត្រីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា

នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បន្ទាប់ពីទទួលបានការប្រោសព្រះរាជទានគ្រឿងឥស្សរិយយសពីព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា។

១. គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់មហាសេនា

  • លោក ស៊ូហ្កាណុ យូអ៊ីឈិ ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា
  • លោក តាណាកា កូតារុ អនុប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា

២. គ្រឿឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ

  • លោក ខេនហ្កុ ម៉ាត្សឹដា លេខាទី២នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា
  • កញ្ញា អូកាមូរ៉ា កាណាកុ មន្ត្រីតំណាងការិយាល័យ JICA ប្រចាំកម្ពុជា
  • លោកស្រី តូយ៉ាម៉ា ហារុកុ មន្រ្តីកម្មវិធីផ្នែកវិស័យកសិកម្មនៃការិយាល័យ JICA ប្រចាំកម្ពុជា
  • លោក យ៉ោក សេងអាន មន្រ្តីកម្មវិធីផ្នែកវិស័យកសិកម្មនៃការិយាល័យ JICA ប្រចាំកម្ពុជា
  • លោក ដាយហ្កូ យ៉ាណូ ប្រធានទីប្រឹក្សាបច្ចេកទេស
  • លោក អាគីអូ យ៉ាម៉ាស៊ីតា ប្រធានទីប្រឹក្សាបច្ចេកទេស

Photo

Photo

PAGE TOP

Copyright © Japan International Cooperation Agency