Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

12/12/2019

កម្មវិធីរបាយការណ៍របស់និស្សិតនៃគម្រោងអាហារូបករណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស

នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ JICA រៀបចំកម្មវិធីរបាយការណ៍របស់និស្សិតអាហារូបករណ៍( JDS) នៅសណ្ឋាគាសាន់វេ ដោយមានអ្នកចូលរួមសរុបចំនួន ៥០នាក់ ក្នុងនោះរួមមាននិស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាតាមរយៈកម្មវិធី JDS ចំនួន ១១រូបផងដែរ។ និស្សិតអាហារូបករណ៍ JDS ទាំង១១រូប មានក្តីរំភើបយ៉ាងខ្លាំងចំពោះការសិក្សា និងសង្គមរស់នៅក្នុងប្រទេសជប៉ុន។ ពួកគាត់បានកោតសរសើរអំពីប្រទេសជប៉ុនជាច្រើនចំណុចដូចជា៖ សេវាដឹកជញ្ជូនសាធារណៈល្អ បរិស្ថានស្អាតមានការរៀបចំបានល្អ មានទំនួលខុសត្រូវ គោរពពេលវេលាបានទៀងទាត់ និងជាច្រើនចំណុចផ្សេងទៀត។ លើសពីនោះទៀត ពួកគាត់ទទួលបានចំណេះដឹងទូលំទូលាយ ជំនាញ និងបទពិសោធន៍ជាច្រើនតាមរយៈកម្មវិធីសិក្សានេះ។ ជាមួយនឹងភាពជោគជ័យនិងផ្លែផ្ការដែលសម្រេចបាន និស្សិតអាហារូបករណ៍ JDS មានសុទិដ្ឋិនិយមក្នុងការប្រែក្លាយខ្លួនទៅជាមន្ត្រីដ៏មានសក្តានុពលនៅកន្លែងធ្វើការរបស់ពួកគាត់ និងអាចក្លាយជាអ្នកដឹកនាំប្រទេសនាពេលអនាគត។

ពួកគាត់គឺជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនេះ ពួកគាត់គឺជាស្ពានឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងល្អ និងអាចពង្រឹងបន្ថែមចំណងមិត្តភាពរវាងប្រជាជន និងប្រជាជាតិនៃប្រទេសទាំងពីរផងដែរ។ ជាលទ្ធផល គម្រោងអាហារូបករណ៍ដើម្បីអភិវឌ្ឍធនធានមនុស្សបានរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងប្រទេសកម្ពុជា៕

Photo

Photo


Photo

Photo


Photo

Photo


Photo

Photo


Photo

Photo


Photo

Photo


Photo

Photo


Photo

Photo


Photo

Photo

PAGE TOP

Copyright © Japan International Cooperation Agency