Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

18/12/2019

បទបង្ហាញអំពីរបាយការណ៍សកម្មភាពការងារពាក់កណ្តាលអណត្តិ និងបញ្ចប់អណត្តិរបស់អ្នកស្ម័គ្រចិត្ត JICA

នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅការិយាល័យ JICA ប្រចាំនៅកម្ពុជា អ្នកស្ម័គ្រចិត្ត JICA បានធ្វើបទបង្ហាញអំពីរបាយការណ៍សកម្មភាពការងារពាក់កណ្តាលអណត្តិ និងបញ្ចប់អណត្តិរបស់ខ្លួនតាមវិស័យផ្សេងៗ រួមមានដូចជា សុខាភិបាល ទេសចរណ៏ អប់រំ កីឡាបាល់ទាត់ កីឡាហែលទឹក និងជំនាញទន់ ជាដើម។

ក្នុងចំណោមអ្នកស្ម័គ្រចិត្តទាំងប្រាំពីររូបដែលនឹងត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញនៅខែមករានេះ មានអ្នកស្ម័គ្រចិត្តផ្នែកថែទាំសុខភាពចំនួនពីររូប បានធ្វើបទបង្ហាញអំពីរបាយការណ៍សកម្មភាពការងារបញ្ចប់អណត្តិសម្រាប់ការងាររយៈពេល២ឆ្នាំ ទាក់ទងទៅនឹងអនាម័យនិងការគ្រប់គ្រងការថែទាំអ្នកជំងឺនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងនិងមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។ ទន្ទឹមនឹងនេះ អ្នកស្ម័គ្រចិត្តផ្នែកជំនាញទន់ ក៏បានធ្វើបទបង្ហាញអំពីរបាយការណ៍សកម្មភាពការងារបញ្ចប់អណត្តិចំពោះការអភិវឌ្ឍន៍ជំនាញទន់តបតាមសំណូមពររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

របាយការណ៍សកម្មភាពការងារពាក់កណ្តាលអណត្តិ ត្រូវបានធ្វើឡើងដោយអ្នកស្ម័គ្រចិត្តបន្ទាប់ពីបានបំរើការងាររយៈពេល១ឆ្នាំនៅប្រទេសកម្ពុជា ចំណែករបាយការណ៍សកម្មភាពការងារបញ្ចប់អណត្តិត្រូវបានធ្វើឡើងបន្ទាប់ពីបំរើការងាររយៈពេល២ឆ្នាំនៅប្រទេសកម្ពុជាបាន មុនពេលត្រឡប់ទៅប្រទេសជប៉ុនវិញ។

Photo

Photo


Photo

PAGE TOP

Copyright © Japan International Cooperation Agency