29/12/2019
គម្រោងពង្រឹងការអប់រំនិងស្រាវជ្រាវវិស្វកម្មសម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា បាននឹងកំពុងលើកកម្ពស់ការសិក្សាស្រាវជ្រាវផ្អែកលើការពិសោធន៍ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានចាប់ផ្តើមអនុវត្តកាលពីខែមេសា ឆ្នាំ២០១៩។
ថ្ងៃនេះ យើងខ្ញុំសូមធ្វើការណែនាំបន្ទប់ពិសោធន៍មួយនៅនាយកដ្ឋានវិស្វកម្មឧស្សាហកម្ម និងមេកានិច។ និស្សិតនៅបន្ទប់ពិសោធន៍ម្នាក់ឈ្មោះ លោក បូរី បានរៀបរាប់ពីចំណាប់អារម្មណ៍របស់គាត់ថា "ខ្ញុំមានក្តីរំភើបជាខ្លាំងដែលបានចូលរួមក្រុមស្រាវជ្រាវ ព្រោះខ្ញុំអាចចូលរួមក្នុងការពិសោធន៍ជាក់ស្តែង និងអភិវឌ្ឍសមត្ថភាពដោះស្រាយបញ្ហា ក៏ដូចជាធ្វើឲ្យខ្ញុំមានគំនិត និងការច្នៃប្រឌិតទូលំទូលាយបន្ថែមទៀត"។
បច្ចុប្បន្ន ក្រុមស្រាវជ្រាវកំពុងអនុវត្តសកម្មភាពស្រាវជ្រាវរបស់ពួកគាត់ទាក់ទងនឹង "Establishing a Platform for Studying Cambodian Railways Track Geometry Irregularities" ដោយទទួលបានជំនួយលើការស្រាវជ្រាវពីខាងគម្រោង។
ការសិក្សាស្រាវជ្រាវផ្អែកលើការពិសោធន៍នេះនឹងជួយលើកកម្ពស់សមត្ថភាពស្រាវជ្រាវនៅកម្រិតឧត្តមសិក្សាដើម្បីពង្រឹងទំនាក់ទំនងរវាងវិស័យឧស្សាហកម្ម និងសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា។