Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

29/12/2019

ការលើកម្ពស់ការសិក្សាស្រាវជ្រាវផ្អែកលើការពិសោធន៍នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តាមរយៈការអនុវត្តគម្រោងពង្រឹងការអប់រំនិងស្រាវជ្រាវវិស្វកម្មសម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា (២)

គម្រោងពង្រឹងការអប់រំនិងស្រាវជ្រាវវិស្វកម្មសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា បាននឹងកំពុងលើកកម្ពស់ការសិក្សាស្រាវជ្រាវផ្អែកលើការពិសោធ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានចាប់ផ្តើមអនុវត្តកាលពីខែមេសា ឆ្នាំ២០១៩។

ថ្ងៃនេះ យើងខ្ញុំសូមធ្វើការណែនាំបន្ទប់ពិសោធន៍ប្រេងឥន្ទនៈនៅដេប៉ាតឺម៉ង់ធនធានរ៉ែនិងភូគព្ភសាស្រ្ត។ និស្សិតនៅបន្ទប់ពិសោធន៍ម្នាក់ឈ្មោះ លោក សាយ សុខវិរៈ បានរៀបរាប់ពីចំណាប់អារម្មណ៍របស់គាត់ថា "ដោយមានការចូលរួមពីគម្រោង LBE ខ្ញុំអាចចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់និស្សិតដទៃនិងអភិវឌ្ឍទាំងជំនាញរឹង និងជំនាញទន់របស់ខ្ញុំ។ ខ្ញុំក៏បានបង្កើនទំនាក់ទំនងល្អនៅក្នុងក្រុមជាមួយសមាជិកផ្សេងទៀត រួមទាំងសាស្ត្រាចារ្យផងដែរ"។

បច្ចុប្បន្ន ក្រុមពិសោធន៍កំពុងអនុវត្តសកម្មភាពស្រាវជ្រាវរបស់ពួកគាត់ទាក់ទងនឹង "The Depositional Environment and Reservoir Characterization of Outcrops in Oil and Gas Prospect, Northern Tonle Sap, Onshore Cambodia" ដោយទទួលបានជំនួយលើការស្រាវជ្រាវពីខាងគម្រោង។

ការសិក្សាស្រាវជ្រាវផ្អែកលើការពិសោធន៍នេះនឹងជួយលើកកម្ពស់សមត្ថភាពស្រាវជ្រាវក្នុងកម្រិតឧត្តមសិក្សាដើម្បីពង្រឹងទំនាក់ទំនងរវាងវិស័យឧស្សាហកម្មនិងសកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា។

Photo

Photo


Photo

Photo


Photo

Photo


Photo

PAGE TOP

Copyright © Japan International Cooperation Agency