Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

16/01/2020

សិក្ខាសាលាតាមដានផែនការសកម្មភាពរបស់អតីតកម្មសិក្សាការីនៃវគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តសម្រាប់ដំណាំស្រួវ"

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាល JICA ហុកកៃដូ (JICA Hokkaido Center) ក្រសួងធនធានទឹកនិងឧត្តុនិយម បានរៀបចំសិក្ខាសាលាតាមដានផែនការសកម្មភាពរបស់អតីតកម្មសិក្សាការីនៃវគ្គបណ្តុះណ្តាលរបស់ JICA នៅខេត្តពោធិ៍សាត់។ សិក្ខាសាលាតាមដាននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍កំឡុងពេលចូលរួមវគ្គបណ្តុះបណ្តាលជាក្រុមនៅប្រទេសជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ ពិភាក្សាលើបញ្ហាប្រឈម និងធ្វើការផ្លាស់ប្តូរមតិយោបល់សំខាន់ៗជាមួយសហគមន៍កសិករប្រើប្រាស់ទឹក។

អតីតកម្មសិក្សាការី JICA ចំនួន ៦រូប មន្រ្តីនៃក្រសួងធនធានទឹក និងឧតុនិយមចំនួន ៥រូប និងសមាជិកសហគមន៍កសិករប្រើប្រាស់ទឹកស្ថានីយ៍បូមទឹកកណ្តៀងចំនួន ១២រូប ត្រូវបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ។ លោក ថាន សត្យា មន្រ្តីនៃក្រសួងធនធានទឹកនិងឧតុនិយម គឺជាអតីតកម្មសិក្សាការីម្នាក់របស់ JICA បានលើកគម្រោងរៀបចំសិក្ខាសាលានេះ ក្នុងផែនការសកម្មភាពរបស់ខ្លួនកំឡុងពេលកម្មវិធីបិទវគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន។

សិក្ខាសាលានេះបានផ្តល់ឱកាសដ៏ល្អសម្រាប់រូបគាត់ និងកសិករដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ដែលបានសិក្សានៅប្រទេសជប៉ុនក្នុងគោលបំណងពង្រីកសមិទ្ធិផលផ្សេងៗសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត៕

Photo

Photo

PAGE TOP

Copyright © Japan International Cooperation Agency