Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

05/03/2020

សិក្ខាសាលាស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ នៅសណ្ឋាគារភ្នំពេញ

នាថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០ ការិយាល័យ JICA ប្រចាំនៅកម្ពុជា ដោយមានកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC) បានធ្វើការរៀបចំសិក្ខាសាលាស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ស្តីពីសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសជប៉ុន និងធ្វើការពិភាក្សាអំពីសកម្មភាពនានាដែលកម្ពុជាគួរអនុវត្ត។ យើងខ្ញុំបានអញ្ជើញអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ជនជាតិជប៉ុន ដើម្បីបង្រៀនពីវិធីសាស្រ្តដែលប្រទេសជប៉ុនបានអនុវត្តហើយទទួលបានជោគជ័យក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងវិធីសាស្រ្តក្នុងការអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ដែលកំពុងតែអនុវត្តនៅក្នុងប្រទេសជប៉ុន។ នៅពាក់កណ្តាលនៃអង្គសិក្ខាសាលា សិក្ខាកាមទំាងអស់ក៏បានធ្វើការពិភាក្សាជាក្រុមលើប្រធានបទដែលបានផ្តល់ជូន។ ដោយការចាប់យកនូវអ្វីដែលបានរៀនក្នុងសិក្ខាសាលានេះ សិក្ខាកាមបានលើកជាសំណើជាច្រើនដោយផ្អែកលើទស្សនវិស័យផ្សេងៗគ្នា។

Photo

Photo


Photo

Photo


Photo

PAGE TOP

Copyright © Japan International Cooperation Agency