Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

18/03/2020

ការបំពុលទឹកបង្កការគំរាមកំហែងដល់សុខភាពមនុស្ស និងជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់នៅជុំវិញបឹងទន្លេសាប "គម្រោងការបង្កើតវេទិកាអភិរក្សបរិស្ថាននៃបឹងទន្លេសាប"

បឹងទន្លេសាបគឺជាបឹងដែលមានចរន្តជំនន់ទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ អាចទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ដែលរស់នៅក្នុងតំបន់និងជុំវិញបឹងនេះ។ ដោយឡែក ការផ្លាស់ប្តូរបរិស្ថានទឹកបឹងនាពេលថ្មីៗនេះ ដោយកត្តាសឹករឹចរឹលនៃគុណភាពទឹក និងការថយចុះនៃធនធានជីវសាស្ត្រ ក៏បានបង្កជាបញ្ហាសុខភាព និងជីវភាពផ្សេងៗទៅដល់ប្រជាជនដែលរស់នៅលើភូមិអណ្តែតទឹកនៅលើបឹងផងដែរ។ ខ្សែវីដេអូនេះបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវនៅប្រទេសកម្ពុជា និងមកពីប្រទេសជប៉ុន ក្រោមគម្រោង "ការបង្កើតវេទិកាអភិរក្សបរិស្ថាននៃបឹងទន្លេសាប" ក្នុងគោលបំណងដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីបម្រែបម្រួលបរិស្ថាននៅបឹងទន្លេសាប និងផលប៉ះពាល់នានាទៅលើប្រជាជនក្នុងតំបន់ និងការប្រកបរបរចិញ្ចឹមជីវិត ក៏ដូចជាធ្វើការកំណត់នូវវិធានការណ៍ចាំបាច់សម្រាប់ដោះស្រាយបញ្ហាទាំងនោះ។ គម្រោងនេះបានទទួលការគំាទ្រហិរញ្ញវត្ថុដោយទីភ្នាក់ងារ JICA និងទីភ្នាក់ងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជប៉ុន (JST) ក្រោមកម្មវិធីភាពជាដៃគូស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

Photo

Photo


Photo

Photo

Photo

PAGE TOP

Copyright © Japan International Cooperation Agency