Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

22/04/2020

ក្រសួងអប់រំយុវជននិងកីឡា រួមសហការជាមួយក្រុមហ៊ុនជប៉ុន Hanamaru Lab និង ទីភ្នាក់ងារ JICA បានចាប់ផ្តើមបើកបង្រៀនមេរៀនតាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃតាមរយៈកម្មវិធី "Think! Think!"

Think!Think! ជាកម្មវិធីរៀនតាមប្រព័ន្ធអនឡាញ ដែលមាននៅលើគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា និង Krou Cambodia ។ មេរៀននឹងត្រូវបានបង្រៀនចំនួនបីថ្ងៃក្នុងមួយសប្តាហ៍គឺនៅថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង ៥:០០ ដល់ ៥:៣០ ល្ងាច។ មេរៀននេះរួមមានល្បែងផ្គុំរូប ល្បែងល្បងប្រាជ្ញា និងល្បែងដែលមានទាំងការប្រកួតប្រជែង និងបង្កើនជំនាញគិតរបស់កុមារ។

Hanamaru Lab ជាក្រុមហ៊ុនជប៉ុនដែលបានឈ្នះពានរង្វាន់លេខ១ លើការសិក្សាតាមប្រព័ន្ធអ៊ីនធឺណេត ហើយ JICA កំពុងសហការសិក្សាផ្ទៀងផ្ទាត់អាជីវកម្មលើគោលដៅអភិវឌ្ឍន៏ប្រកបដោយចិរភាព (SDGs) របស់ខ្លួនស្ថិតក្រោមក្របខ័ណ្ឌកម្មវិធីភាពជាដៃគូវិស័យឯកជនរបស់ JICA ។

សូមទាញយកកម្មវិធី "Think!Think! School Edition" ដោយឥតគិតថ្លៃលើទូរស័ព្ទដៃរបស់លោកអ្នកតាមតំណរភ្ជាប់៖
iOS: bit.ly/think2ios (តំណភ្ជាប់ខាងក្រៅ) និង Android: bit.ly/think2android (តំណភ្ជាប់ខាងក្រៅ)

Photo

Photo

Photo

PAGE TOP

Copyright © Japan International Cooperation Agency