Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

01/06/2020

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣,៤២១ លានយ៉េន (ប្រមាណជា ៣២ លានដុល្លារអាមេរិក)

នាព្រឹកថ្ងៃច័ន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្ត គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ "Project for the Expansion of Water Supply System in Ta Khmau City" ដែលមានទឹកប្រាក់សរុបចំនួន ៣,៤២១ លានយ៉េន (ប្រមាណជា ៣២ លានដុល្លារអាមេរិក)។

គម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាពក្នុងក្រុងតាខ្មៅតាមរយៈការសាងសង់ (១) រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ (២) ស្ថានីយ៍បូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ (៣) បរិក្ខាសម្រាប់ចែកចាយទឹកស្អាត និង (៤) ការបំពាក់ប្រព័ន្ធ SCADA ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំដោយប្រើបទពីសោធន៍ និងចំណេះដឹងពីប្រទេសជប៉ុន។

Photo

PAGE TOP

Copyright © Japan International Cooperation Agency