Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

02/06/2020

ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនមេកានិច (ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិ)ខ្នាតធំនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤

នាព្រឹកថ្ងៃអង្គារ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០ គម្រោងការពារទឹកជំនន់ ជំហានទី៤ បានបើកការដ្ឋានសម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនមេកានិចខ្នាតធំ (ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិ) ដោយមានការចូលរួមពីលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លេខាទីមួយនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទីភ្នាក់ងារចៃការ ក្រុមហ៊ុនប្រឹក្សាCTI និងក្រុមហ៊ុនម៉ៅការសំណង់TOA របស់គម្រោងផងដែរ។

ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិនេះគឺជាម៉ាស៊ីនបំពាក់ប្រព័ន្ធមេកានិចស្វ័យប្រវត្តិដែលអាចជួយប្រមូលសំរាមនៅមុខប្រឡាយលូនៅស្ថានីយ៍បូមទឹកចំនួន៤ ដែលបានសាងសង់នៅក្នុងគម្រោងការពារទឹកជំនន់ ដំណាក់កាលទី២ ។

មុនពេលតម្លើងម៉ាស៊ីននេះ គេតម្រូវឱ្យមនុស្សជ្រមុជទឹកចូលក្នុងរណ្តៅដើម្បីយកសម្រាមចេញពីមុខចម្រឹងដែកស្ទាក់សម្រាម។ ដោយឡែក ចំពោះម៉ាស៊ីនមេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយឧបករណ៍មេកានិចផងដែរ។ លើសពីនេះ ម៉ាស៊ីនថ្មីនេះនឹងចូលរួមចំណែកក្នុងការ រក្សាប្រព័ន្ធលូនៅក្នុងទីក្រុងឲ្យមានភាពល្អប្រសើរ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិការ ព្រមទាំងការពារបរិស្ថានទឹក ដោយការលុបបំបាត់សំរាមចេញពីប្រព័ន្ធលូ។

អត្ថបទ៖ ផ្នែកទឹក និងបរិស្ថាន/ចៃកា

Photo

Photo


Photo

Photo


Photo

PAGE TOP

Copyright © Japan International Cooperation Agency