Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

30/06/2020

គម្រោងអភិវឌ្ឍសម្ថភាពក្នុងការគ្រប់គ្រងវគ្គបណ្តុះបណ្តាលសម្រាប់ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ

រាជរដ្ឋាភិបាលកម្ពុជាបានកំពុងអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អតាមរយៈកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ។ តាមរយៈ JICA ប្រទេសជប៉ុនបានកំពុងបន្តផ្តល់ការគំាទ្រដល់ក្រសួងមហាផ្ទៃ ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលសម្ភារបណ្តុះបណ្តាល សៀវភៅមគ្គុទ្ទេសក៍ បណ្តុះបណ្តាលគ្រូបង្គោលសម្រាប់មន្ត្រីរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃចាំបាច់ត្រូវកំណត់គោលនយោបាយអភិវឌ្ឍធនធានមនុស្ស និងបង្កើតប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលប្រកបដោយនិរន្តភាព។

គម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសម្ថភាពនាយកដ្ឋានបណ្តុះបណ្តាលនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីបង្កើតយុទ្ធសាស្រ្តបណ្តុះបណ្តាលរយៈពេលមធ្យម ផែនការបណ្តុះបណ្តាល រៀបចំវគ្គបណ្តុះបណ្តាល និងបណ្តុះបណ្តាលគ្រូបង្គោល។ ក្នុងន័យនេះ ប្រទេសជប៉ុន បានកំពុងចូលរួមលើកកម្ពស់សម្ថភាពក្នុងការគ្រប់គ្រងវគ្គបណ្តុះបណ្តាលសម្រាប់ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ។

Photo

Photo


Photo

Photo

PAGE TOP

Copyright © Japan International Cooperation Agency