Japan International Cooperation Agency
Share
  • 日本語
  • English
  • Français
  • Espanol
  • Home
  • About JICA
  • News & Features
  • Countries & Regions
  • Our Work
  • Publications
  • Investor Relations

ប្រធានបទ និងព្រឹត្តិការណ៍នានា

15/07/2020

វឌ្ឍនភាពនៃគម្រោងការពារទឹកជំនន់ជំហាន៤ក្រោមក្រមខណ្ឌហិរញ្ញប្បទានឥតសំណងរបស់ចៃកា

រដូវភ្លៀងបានចូលមកដល់ហើយ! ការអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហាន៤ ក៏នៅតែបន្តដំណើរការនៅតំបន់វត្តភ្នំខាងជើង និងទួលគោក ដោយឆ្ពោះទៅបញ្ចប់ការសាងសង់នៅឆ្នំា២០២១ខាងមុខដ៏ខ្លី។ ឧទាហរណ៍ ខាងក្រោមនេះគឺជាសកម្មភាពការដ្ឋានសាងសង់អាងត្រងកំណកភក់ក្រោមដីនៅក្រោមសួនច្បារមាត់ទន្លេ ទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ អាងក្រោមដីនេះមានបណ្តោយ១៤២,៥ម៉ ទទឹង១៤ម៉ ជម្រៅ៤ម៉ មានសមត្ថភាពស្តុកបរិមាណទឹកបាន ៦,៥០០ម៉ែត្រគូប និងបំពាក់ដោយស្ថានីយ៍បូមទឹកដែលមានសមត្ថភាពបូមចំនួន ១,៤ ម៉ែត្រគូបក្នុង១វិនាទី។ ក្រោយបញ្ចប់គម្រោង អាងក្រោមដីនេះនឹងអាចជួយដោះស្រាយបញ្ហាទឹកលិចនៅតំបន់វត្តភ្នំខាងជើង។

អត្ថបទ: ផ្នែកទឹក និងបរិស្ថាន ការិយាល័យចៃកាប្រចាំនៅកម្ពុជា
ប្រភពរូបភាព: មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ (DPWT)

Photo

Photo


Photo

Photo


Photo

PAGE TOP

Copyright © Japan International Cooperation Agency